ផឹកស្រា “តិចតួច តែញឹកញាប់” យ៉ាងតិច ៣ ថ្ងៃក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែម។ នេះបើតាមប្រភពដេលីមែលចេញផ្សាយថ្ងៃសុក្រទី២៨កក្កដានេះ។

ការសិក្សារកឃើញថា បុរសដែលផឹកស្រាបីទៅបួនដងក្នុងមួយសប្តាហ៍ថយចុះហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ២បាន ២៧ ភាគរយ ធៀបនឹងអ្នកដែលផឹកបានត្រឹមមួយថ្ងៃឬអត់សោះ។
ស្ត្រីអាចកាត់បន្ថយហានិភ័យនេះបាន១ភាគ៣ ជាមួយសារធាតុប៉ូលីផេណុល ពីទំពាំងបាយជូរក្នុងស្រាក្រហម ត្រូវគេជឿថាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
ការសិក្សារបស់ដាណឺម៉ាកនេះរកឃើញថា ស្រាបៀរក៏អាចការពារប្រឆាំងជំងឺទឹកនោមផ្អែមបានដែរចំពោះបុរស ប៉ុន្តែស្ត្រីប្រហែលត្រូវចៀសវាងស្រាបៀរ ពីព្រោះ “ម្តាយពពោះ” រងហានិភ័យទ្វេដងពេលផឹកស្រាបៀរ៕
Comments
Post a Comment