Unauthorized payment of money is intense in Khmer


ពាក្យ​ថា​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ កំពុង​មាន​ប្រជាប្រិយភា​ព​កាន់តែខ្លាំង នាពេល​សព្វថ្ងៃ​នេះ​។ នៅពេល​គេ​ទូទាត់​ថ្លៃ​ទំនិញ ឬ សេវាកម្ម​ណាមួយ ដោយ​មិន​ប្រើ​ក្រដាសប្រាក់ មិន​ថា​ទូទាត់​តាម​ប័ណ្ណឥនទាន តាម​ការផ្ទេរ​ប្រាក់​តាម​អន​ឡាញ ឬ​តាម​កម្មវិធី​ទូទាត់​ក្នុង​ទូរ​សព្ទ​ច​ល័ត​នោះទេ ទាំង​នេះ​សុទ្ធតែ អាច​ហៅថា​ជា​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​។​ ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី គឺ​កំពុងតែចាប់យក​បច្ចេកវិទ្យា​នេះ​យ៉ាង​លឿន ហើយ​ប្រទេស​កម្ពុជា ក៏​កំពុង​នាំមុខគេ​ក្នុង​ចំ​ណោម​ប្រទេសមួយ​ចំ​នួន​សម្រាប់​សេវា​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នេះ​ដែរ​។​ ក្នុង​ទីក្រុង​ភ្នំពេញ ទូរ​សព្ទ​ដៃ គឺ​កំពុង​បង្ហាញ​កាន់តែច្បាស់​ថា គេ​អាច​ប្រើ​វា​បាន​លើសពី​ការហៅ​ទូរ​សព្ទ ឬ​ផ្ញើ​សារ​ទៅ​ទៀត​។​ មិន​ថា​ប្រើ​សម្រាប់​ហៅ​ម៉ូតូ​កង់​បី ឬ​តាក់ស៊ី ឬក៏​កុម្ម៉ង់​អាហារ ឬ​បង់ថ្លៃ​វិក្កយបត្រ​អគ្គិសនី​នោះទេ ទាំងអស់​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ទៅ​បាន នៅ​ក្នុង​ទីក្រុង​នា​ពេល​បច្ចុប្បន្ន តាម​រយៈ​ទូរ​សព្ទ​ដៃ​ទំនើប​។​

កម្មវិធី​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាស​ប្រាក់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុងស្រុក ឈ្មោះ ផា​យ ផេ ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​អំឡុង​រយៈពេល ៥​ខែ​កន្លង​ទៅ​នេះ ដោយ​មាន​មនុស្ស​ចំនួន​ជាង ១​សែន​នាក់​ហើយ​ដែល​ប្រើប្រាស់​កម្មវិធី​នេះ សម្រាប់​បង់ថ្លៃ​ទំនិញ និង​សេវាកម្ម​នានា​។​ អ្នកប្រើប្រាស់ ផា​យ ផេ ម្នាក់​ដែលជា​និស្សិត​សាកលវិទ្យា​ល័​យ​PPIU និយាយថា​៖ “​បច្ចេកវិទ្យា​នេះជាបច្ចេកវិទ្យា​ថ្មី ដែល​ផ្តល់​ភាពងាយស្រួល ក្នុង​ការទូទាត់​ការ​ចំណាយ ដោយ​យើង​ឃើញថា វា​ចំណេញ​ពេលវេលា មិនចាំបាច់​រង់ចាំ​លុយ​អា​ប់ ហើយ​វា​ផ្តល់​ការ​ប​ញ្ចុះ​តម្លៃ​ច្រើន សម្រាប់​ផលិតផល​នានា​”​។ ពាណិជ្ជករ​ទាំងអស់ ពិតជា​រីករាយ​ជាមួយនឹង​អត្ថប្រយោជន៍​សម្រាប់​អាជីវកម្ម​របស់​ពួកគេ តាម​រយៈ​សេវា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នេះ​។​
លោក កួច សុខលី នាយក​ប្រតិបត្តិ ក្រុមហ៊ុន ស៊ី ប៊ី អឹម បាន​មាន​ប្រសាសន៍ថា​៖ “​ឧទាហរណ៍​ដូចជា យើង​ចាប់ផ្តើម ទទួល​យក E-Payment (​ការទូទាត់​អេឡិកត្រូ​និក​) ពី​ផាយ ផេ យើង​អាច​កាត់បន្ថយ​នៅ​លំហូរ​សាច់ប្រាក់ សម្រាប់​ក្រុមហ៊ុន ដោយ​មាន​ភាពងាយស្រួល​សម្រាប់​ក្រុមការងារ​យើង នៅក្នុង​ការបញ្ជូន​សាច់​ប្រាក់​ប្រាក់​ទៅ​ធនាគារ​”​។​ ចំណែកឯ​លោក ព្រំ បញ្ញា​វ័ន្ត តំណាង​ផ្នែក​ទីផ្សារ​រោង​ភាព​យ​ន្ត Legend ក៏​មាន​ការពេញចិត្ត​នឹង​សេវា​សេវាកម្ម​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នេះដែរ ហើយ​លោក​បាន​ឲ្យ​ដឹងថា​៖ "​ក្រុមហ៊ុន ផា​យ ផេ ពិតជា​ដំណើរការ​បានល្អ ។ យើង​សង្កេតឃើញ និង​អាច​និយាយបានថា នេះ​ជា​សេវា​ទូទាត់​ឥត​ប្រើ​ក្រដាស់ប្រាក់​ដំ​បូ​ង​គេ​នៅ​ស្រុក​ខ្មែរ និង​ដែល​ទទួលបាន​អតិ​ថិ​ជន​ប្រើប្រាស់​ច្រើនជាងគេ​។ ជាក់ស្តែង​ដូច​នៅ​រោង​ភាព​យ​ន្ត Legend របស់​យើង​ផ្ទាល់​ គឺសង្កេតឃើញថា អតិ​ថិ​ជន​មួយ​ចំ​នួន​ធំ ក៏​បាន​ចាប់ផ្តើម​សេវាកម្ម​របស់ ផា​យ ផេ​ នេះដែរ​”​។​ ដោយសារ​ប្រជា​ជន​កម្ពុជា​ជាច្រើន មិន​មាន​គណនី​ធនាគារ ហើយ បណ្តាញ គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ និង​ធនាគារ មិនទាន់​ទៅដល់​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ទីក្រុង​នៅឡើយ ដូច្នេះ​សេវា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ ផ្ដល់​នូ​វ​សក្ដា​នុព​ល​ធំធេង សម្រាប់​បរិយាបន្នកម្ម​ហិរញ្ញវត្ថុ​នៃ​សហគមន៍​ជន​បទ៕

Comments