Question 11 You should know about bending the teeth



ទំនោរ​នៃ​ការ​ពត់​ធ្មេញ​នៅ​កម្ពុជា មាន​សន្ទុះ​កើនឡើង​ខ្លាំង ក្នុង​រយៈ​ពេល​​បួន​-ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ។ ដូច្នេះមុនរកសេវាកម្មពត់ធ្មេញ ​អ្នកគួរយល់ដឹងសំណួរចម្លើយទាំង ១១ នេះ​។ ១. តើ​ត្រូវ​ពិនិត្យ​លើ​អ្វី​ខ្លះ​មុន​ពត់​ធ្មេញ? ពិគ្រោះ​យោបល់ ថត X-ray មើល​ទម្រង់​មុខ ធ្មេញ និង​ថ្គាម ជាដើម។

២. ការ​ពត់​ធ្មេញ​គិត​ពី​អាយុ​​ដែរ​ឬទេ? ចាប់​ពី​អាយុ ៧ឆ្នាំ (លើកលែង​ក្មេងតូច​មិន​អាច​ធ្វើ​បាន) ដល់ ៦០​ឆ្នាំ ឱ្យ​តែ​អ្នកជំងឺ​មាន​សុខភាព​មាត់​ធ្មេញ​ល្អ។ 
៣. ធ្មេញ​ចន្លោះ​ខ្មោច​ប្រើ​ពេល​ពត់​ប៉ុន្មាន​ខែ? ធ្មេញ​ចន្លោះ​ខ្មោច ប្រើ​រយៈ​ពេល ១ឆ្នាំ ទៅ ១ឆ្នាំ​បី​ខែ ឬ​លើស​ អាស្រ័យ​តាម​ប្រភេទ​ធ្មេញ។  

៤. ការ​ពត់​ធ្មេញ​ប្ដូរ​ទម្រង់​មុខ​ដែរ​ឬទេ? ពិត​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​ទម្រង់​មុខ ដូច្នេះ​ហើយ​មន្ទីរពេទ្យ​មួយ​ចំនួន តម្រូវ​ឱ្យ​អ្នកជំងឺ ពាក់​ប្រដាក់​ទប់​ធ្មេញ ២៤ម៉ោង រី​ឯ​ខ្លះ​ទៀត​​ពាក់​តែ​ពេល​យប់ ដើម្បី​កុំ​ឱ្យ​ធ្មេញ​ដើរ ប៉ុន្តែ​ត្រូវ​មក​ជួប​អ្នកឯកទេស​រាល់ ២ខែ​ម្ដង។ 
៥. ត្រូវ​តមអ្វី​ខ្លះ? ស្វាយ​ខ្ចី ផ្លែប៉ោម ការ៉ុត ត្រសក់ ពុទ្រា របស់​រឹង។ បើ​ចង់​អោយ​ធ្មេញ ស ដូច​ធម្មជាតិ កុំ​ពិសា​ភេសជ្ជៈ​ពណ៌ ដូចជា Cocacolaនិង Pepsi។
៦. ពត់​ធ្មេញ​ធ្វើ​ឱ្យ​ធ្មេញ ស ដែរ​ឬ​ទេ? មិន​ធ្វើ​ឱ្យ​ធ្មេញ ស ឡើយ តែ​អាច​ប្រើ Baking Soda ដុះ​ជា​រង្វង់ ២​ដង​ក្នុង​១សប្ដាហ៍។ បើ​ប្រើ​​ច្រើន​ពេក នឹង​ធ្វើ​ឱ្យ​ធ្មេញ​ពុក។
 ៧. ពេល​ពត់​មាន​អ្វី​ចូល​ធ្មេញ​ដែរ​ឬ​ទេ? មាន! ត្រូវ​ដុស​ធ្មេញ​ឱ្យ​បាន​យូរ និង​ច្រើន​ដង​ជាង​សព្វដង។ ឱ្យ​អ្នកឯកទេស​ជួយ​សម្អាត​បន្ថែម ដើម្បី​ឱ្យ​​សុខភាព​មាត់​ធ្មេញ​ល្អ ព្រោះ​ដុស​ខ្លួន​ឯង មិន​ស្អាត​ល្អ​នោះ​ទេ។
៨. ធ្មេញ​ទន្សាយ​អាច​ពត់​បាន​ទេ? បើ​មាន​ត​ធ្មេញ​ទន្សាយ ត្រូវ​ឈូស​ចោល ឬ​ឈូស​ចោល​បន្តិច ដើម្បី​មើល​ទ្រង់ទ្រាយ​ធ្មេញ​ជាក់​ស្ដែង។ ​  
៩. បើ​មាន​ធ្មេញ​ចំទើស ត្រូវ​ដក់​ចេញ​ឬ​យ៉ាងណា? ធ្មេញ​​គ្មាន​សណ្ដាប់​ធ្លាប់ ​កើត​ឡើង​ដោយសារ ទទួល​ហ្សែន​ពី​ឪពុក​ម្ដាយ។ មន្ទីរពេទ្យ​ខ្លះ តម្រូវ​ឱ្យ​ដក​ធ្មេញ​យ៉ាងតិច​៤ ដើម្បី​ពត់​ធ្មេញ​ឱ្យ​ស្មើ​វិញ ប៉ុន្តែ​មន្ទីរពេទ្យ​ខ្លះ មិន​តម្រូវ​នោះ​ទេ។
១០. ការ​ពត់​ធ្មេញ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ? ស្រួល​ទំពា​​អាហារ ស្រួល​សំអាត ​សុខភាព​មាត់​ធ្មេញ​ល្អ និង​មាន​ស្នាម​ញញឹម ពោរពេញ​ដោយ​ភាព​ជឿជាក់។ 

១១. ពត់អស់​ថ្លៃប៉ុន្មាន? អាស្រ័យ​លើ​បញ្ហា​របស់​អ្នក​ជំងឺ ឬ​តាម​សេវា​ផ្សេងៗ។ ការ​ចំណាយ​ប្រហែល​ខ្ទង់ ៨០០ ដុល្លារ ដល់​ជាង ៣ពាន់​ដុល្លារ​អាមេរិក។ គួរបញ្ជាក់ថា

១១ សំណួរ​ខាងលើ​នេះ Sabay បាន​សាកសួរវេជ្ជបណ្ឌិតជនជាតិ​អ៊ីរ៉ង់ លោក​ Amir Teymoortashloo អ្នក​ឯកទេស​ពត់​ធ្មេញ​ មក​ពី​មន្ទីរពេទ្យ​ព្យាបាល​ធ្មេញ​បស្ចិម៕

Comments